អំពីបណ្តាញនេះ
- សូមស្វាគមន៍ប្រិយមិត្តទាំងអស់ដែលបានចូលមកទស្សនាបណ្តាញនេះ
- បណ្តាញនេះត្រូវបានបង្កើតឡើងដើម្បីចែករំលែកចំរៀងដល់បងប្អូនខ្មែរ
- ហាមដាច់ខាតចំពោះការយកចំរៀងពីបណ្តាញនេះទៅធ្វើអាជីវកម្មនានា
- បណ្តាញនេះត្រូវបានបង្កើតឡើងដើម្បីចែករំលែកចំរៀងដល់បងប្អូនខ្មែរ
- ហាមដាច់ខាតចំពោះការយកចំរៀងពីបណ្តាញនេះទៅធ្វើអាជីវកម្មនានា
Posted by: Music4khmer
Monday, March 26, 2007
ល្មមហើយណាស្រី ច្រៀងដោយ លោក ព្រាប សុវត្តិ
ល្មមហើយណាស្រី ច្រៀងដោយ Nokot Mechokchai (ថៃ)
តើប្រិយមិត្តណាអាចយល់ពីអត្ថន័យនៃចំរៀងថៃនេះទេ? តើវាមានអត្ថន័យដូច ចំរៀងខ្មែរយើងទេ?
តាមពិតទៅ តើចំរៀងនេះជារបស់ខ្មែរ រឺជារបស់ថៃ? ម្ចាស់ដើមជានរណា? ហើយត្រូវបាននិពន្ធឡើង
នៅឆ្នាំណា? ច្រៀងដោយនរណាមុនគេ?
(សូមជួយផ្តល់ជាយោបល់)

Visitor Comment(s): 5
By:
តាមដែលខ្ញុំអាចស្តាប់បាន ចម្រៀងទាំងពីរនេះមានន័យដូចគ្នាស្ទើរតែគ្រប់ឃ្លាគ្រប់ប្រយោគហ្នឹង។ សួរសារអ្នកណាជាម្ចាស់ដើមពិបាកថាណាស់, ព្រោះអីបទថៃហ្នឹងក៏មានអ្នកចម្រៀងពីដើមគេច្រៀងដែរ។ តែតាមដែលខ្ញុំធ្លាប់បានដឹង កាលពី ទសវត្យ 1970 ប្រទេសហើយទាំង ២មានទំនាក់ទំនងវប្បធម៌នឹងគ្នាល្អណាស់។ មានការយកកុនទៅបញ្ចាំងទៅវិញទៅមក ហើយចម្រៀងដែលមានក្នុងរឿងក៏ត្រូវបកជា២ភាសា។ ហើយមានរឿងកុនខ្លះយើងបានថតជាមួយគ្នាថែមទៀតផង ដូចជារឿងស្នេហ៍ឆ្លងវេហាស៍ អ្នកស្រី ឌី សាវ៉េតជាអ្នកសម្តែងខាងខ្មែរ ជាមួយតួឯកប្រុសថៃ។ ចម្រៀងក្នុងរឿងនោះគឺមាន២ភាសា ដែរមានន័យក៏បេះបិទនឹងគ្នា។ សរុបមកពិបាកថាណាស់ថាប្រភពដើមមកពីណា! តែបើមានអ្នកដឹងជួយប្រាប់ខ្ញុំផង ព្រោះខ្ញុំក៏តាមដាន នឹងចង់ដឹងរឿងនេះដែរ!
និយាយតាមត្រង់ទៅគឺខ្ញុំមិនដឹងថាវាយ៉ាងណាដែរនឹង។មិនថាតើយើងយករបស់គេរឺក៏គេយករបស់យើងឡើយ។
By:
បទនេះខ្ញុំក៍មិនដឹងថាវាចេញតាំងពីពេលណាដែរ តែបទថ្នមស្នេហ៍ដែលច្រៀងដោយលោកស៊ិន ស៊ីសាមុត ក៏មានលំនាំគ្នានឹងបទថៃផងដែរ ។ ពេលខ្ញុំចាក់បទថៃស្ដាប់ ជនជាតិថៃម្នាក់បានប្រាប់ថាគាត់ធ្លាប់ឡើងច្រៀងបទនោះកាលគាត់នៅរៀនថ្នាក់ទី៥ (ប្រទេសថៃ) ដែលកាលណោះនៅឆ្នាំ១៩៧០ ។ ហើយបទដែលខ្ញុំកំពុតចាក់ស្ដាប់នោះ គាត់ថាអ្នកចម្រៀងថ្មីគេយកមកច្រៀងម្ដងទៀតទេ ចំណែកឯអ្នកចម្រៀងដើមរបស់បទនោះស្លាប់បាត់ទៅហើយ ។ វាស្រដៀងនឹងបទខ្មែរបទដើមច្រៀងដោយលោកស៊ិន ស៊ីសាមុត ហើយលោកព្រាប សុវត្ថិបានយកបទនេះមកច្រៀងឡើងវិញដែរ ។
ចំណែកបទ ល្មមហើយណាស្រីក៏ចេញនៅសម័យនោះដែរ ។
សរុបមកបទទាំងនោះចេញនៅមុនឆ្នាំ១៩៧០ ហើយតាមមើលប្រហែលជាដូច Mr.V បាននិយាយអ៊ីចឹង គីប្រហែលជាមានការផ្លាស់ប្ដូរបទគ្នាច្រៀងទៅវិញទៅមក មិនចាត់ទុកថាអ្នកណាចម្លងទអ្នកណានោះទេ ។

ខ្ញុំចូលចិត្តនេះជាខ្លាំង ប៉ុនែ្តខ្ញុំមិនអាចទាញយកបទមកស្តាប់នៅក្នុងកុំព្យូទ័ររបស់ខ្ញុំបានទាល់តែសោះ តើធ្វើម្តេចទៅទើបអាចយកបាន
By: Anonymous
រីអត្ថន័យ ខ្ញុំមិនដឹងថាម៉េចទេ តែខ្ញុំស្ដាប់ពាក្យខ្លះៗដូចខ្មែរ ប្រហែលជាមិនខុសគ្នាទេ ។
on Monday, March 26, 2007 1:30:00 PM